ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យ វាយតម្លៃ និងការសាងសង់ទំនប់ អាងស្តុកទឹកភ្លៀងតាវ៉ាន់ ក្នុងខេត្តត្បូងឃ្មុំ


នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម ប៊ុន ហ៊ាន និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង រួមដំណើរជាមួយនឹងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់-ទទួលការសាងសង់ទំនប់ និងអាងស្តុកទឹកភ្លៀងតាវ៉ាន់ ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ ដែលសម្រេចបានក្នុងជំហាន ទី ១ សម្រាប់ដំណាក់កាលទូទាត់ទី៣ ។ មកទល់ពេលបច្ចុប្បន្ន ការងារសាងសង់ទំនប់ និងអាងស្តុកទឹកភ្លៀងតាវ៉ាន់ សម្រេចបានលទ្ធផលដូចខាងក្រោម ៖
១. ការងាររៀបចំការដ្ឋាន សម្រេចបាន ១០០% ។
២. ការងារទំនប់ រួមទាំងគ្រឿងការពារជំរាល និងខ្នងទំនប់ សម្រេចបាន ៦០,៧៧% ។
៣. ការងារសំណង់បេតុងនៃប្រព័ន្ធដោះទឹកលើស សម្រេចបាន ៨៩,៥១% ។
៤. ការងារកាយដី និងថ្មបង្កើនជម្រៅបាតអាង សម្រេចបាន ៩៧,១៤% ។
៥. ការងារអាងសោភ័ណភាព សម្រេចបាន ៨៧,២១% ។
៦. ការងារប្រឡាយទឹកចេញពីអាងសោភ័ណភាពនៅពុំទាន់បានអនុវត្តនៅឡើយ ។
៧. ការងារផ្លូវកំសាន្តជុំវិញអាងស្តុកទឹក សម្រេចបាន ២៧,២៣% ។
៨. ការងារជញ្ជាំងទប់ដីប្រវែង ៤០០ ម សម្រេចបាន ៩៨,៦៥% ៕