ពិធីចែកពូជដំណាំ និងសម្ភារកសិកម្ម ជូនដល់កសិករ ក្នុងស្រុកសៀមបូក


នាព្រឹក ថ្ងៃពុធ ៦កើត ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីចែកពូជស្វាយចន្ទី ក្រូចពោធិសាត់ ដំឡូងមី ជីកសិកម្ម និងថ្នាំបាញ់ស្មៅ ជូនប្រជាពលរដ្ឋចំនួន ៣ ឃុំ គឺឃុំអូរឬស្សីកណ្តាល ឃុំអូរម្រះ និងឃុំស្រែក្រសាំង ក្នុងស្រុកសៀមបូក ចំនួន ១៤២គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានពូជកូនស្វាយចន្ទីចំនួន ៧០ ដើម, ជីកសិកម្ម ចំនួន ៥ គីឡូក្រាម, ពូជក្រូចពោធិ៍សាត់ចំនួន១០ ដើម ពូជដំឡូងមីចំនួន១២បាច់ និងថ្នាំបាញ់ស្មៅ ចំនួន ៤ ដប។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលស្រុកសៀមបូក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ប្រជាពលរដ្ឋជាប្រជាកសិករ សមាជិកបណ្តុំអាជីវកម្ម និងសមាជិកសហគមន៍កសិកម្ម ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ៕