សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន​ ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្ប:ឆ្នាំ១៨៨៦ និងវិសោធនកម្ម ឆ្នាំ១៩៧៩


សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន​ ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្ប:ឆ្នាំ១៨៨៦ និងវិសោធនកម្ម ឆ្នាំ១៩៧៩ ត្រូវបានអន្តរគណៈកម្មការជំនាញរដ្ឋសភា​ ដឹកនាំដោយ​ ឯកឧត្តម​ ហ៊ុន​ ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា​ ដឹកនាំដោយ​ ឯកឧត្តម​ ឈាង​ វុន​ ប្រធានគណៈកម្មការ និងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ​ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ ព្រមទាំងសហការី បានជួបប្រជុំ ធ្វើការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ​ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។