គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានដឹកនាំសមាជិក ប្រជុំផ្ទៃក្នុង ពិនិត្យលើរបាយកាណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួង-ស្ថាប័ន ក្នុងវិស័យទទួលបន្ទុករបស់ខ្លួន ដែលបានអនុវត្តកន្លងមក


គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ បានដឹកនាំសមាជិក ប្រជុំផ្ទៃក្នុង ពិនិត្យលើរបាយកាណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួង-ស្ថាប័ន ក្នុងវិស័យទទួលបន្ទុករបស់ខ្លួន ដែលបានអនុវត្តកន្លងមក ដែលក្រសួង-ស្ថាប័នទាំង៦​ ទទួលបានក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ កន្លងមក និងសកម្មភាពការងារកំពុងតែអនុវត្តក្នុងពេលបច្ចុប្បន្នស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ និងបន្តទិសដៅការងារតាមផែនការរំកិលតាមបណ្តាឆ្នាំនីមួយៗ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំរបស់គណៈកម្មការទី៣ នៃវិមានរដ្ឋសភា។