ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីបច្ចេកទេស របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែងរួមមាន


នៅថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីបច្ចេកទេស របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែងរួមមាន ស្ថានីយស្ពានកោះប៉ោ ស្ថានីយស្ពានតាតៃ ស្ថានីយត្រពាំងរូង ដែលស្ថិតក្នុងខេត្តកោះកុង។ ក្រុមការងារបាន ៖
– ធ្វើ Calibrations ទិន្នន័យកម្ពស់ទឹក និងកម្រិតទឹកភ្លៀងដែលវាស់ដោយឧបករណ៍
– ត្រួតពិនិត្យសុក្រិតភាពនៃទិន្នន័យគ្រប់ប៉ារ៉ាម៉ែត្រទាំងអស់ដែលវាស់ដោយឧបរណ៍
– សម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង និងផ្ទាំង Solar ជៀសវាងការផ្តល់ថាមពលមិនគ្រប់គ្រាន់ដល់ដំណើរការស្ថានីយ
– កាប់មែកឈើដែលធ្វើឲ្យប៉ះពាល់ទីធ្លាស្ថានីយ និងលាងសម្អាតក្ដារម៉ែត្រស្ថានីយ ៕