ក្រុមការងារនាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការងារជួសជុល និងថែទាំជាប្រចាំ​នូវប្រព័ន្ធធារាសាស្ត្រ​ ចំនួន ០៧ប្រព័ន្ធ


នៅថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការងារជួសជុល និងថែទាំជាប្រចាំ​នូវប្រព័ន្ធធារាសាស្ត្រ​ ចំនួន ០៧ប្រព័ន្ធ ព្រមទាំងបន្តចុះត្រួតពិនិត្យជាក់ស្តែងដល់ទំនប់ទឹកកងពលលេខ​ ៨​ ដេីម្បីធ្វេីការងារជួសជុលបន្ទាន់​ ស្ថិតក្នុងខេត្តព្រះវិហារ​ រួមមានដូចខាងក្រោម ៖
១.ប្រព័ន្ធធារាសាស្ត្រ៩៥ ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដែលអាចស្រោចស្រពស្រូវវស្សា​បានចំនួន ១.២០០ហិកតា​ ស្រូវប្រាំងបានចំនួន​ ៥០ហិកតា​ និងដំណាំរួមផ្សំមួយចំនួន
២.ប្រព័ន្ធធារាសាស្ត្រទឹកក្រហម ស្ថិតក្នុងឃុំរួសរាន់ ស្រុករវៀង​ ដែលអាចស្រោចស្រពស្រូវវស្សា​បានចំនួន ១.៤២០ហិកតា​ ស្រូវប្រាំងបានចំនួន​ ៣០ហិកតា​ និងដំណាំរួមផ្សំមួយចំនួន
៣.ប្រព័ន្ធធារាសាស្ត្រសីម៉ា ស្ថិតក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត​ ដែលអាចស្រោចស្រពស្រូវវស្សា​បានចំនួន ៩០០ហិកតា​ ស្រូវប្រាំងបានចំនួន​ ២០ហិកតា​ និងដំណាំរួមផ្សំមួយចំនួន
៤.ប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត​ ដែលអាចស្រោចស្រពស្រូវវស្សា​បានចំនួន ១.៩១៦ហិកតា​ ស្រូវប្រាំងបានចំនួន​ ៥៥ហិកតា​ និងដំណាំរួមផ្សំមួយចំនួន
៥.ប្រព័ន្ធធារាសាស្ត្រអូរក្សាន្ត ស្ថិតក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត​ ដែលអាចស្រោចស្រពស្រូវវស្សា​បានចំនួន ១.៩០១ហិកតា​ ស្រូវប្រាំងបានចំនួន​ ៦២ហិកតា​ និងដំណាំរួមផ្សំមួយចំនួន
៦.ប្រព័ន្ធធារាសាស្ត្រអូរស្វាយ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត​ ដែលអាចស្រោចស្រពស្រូវវស្សា​បានចំនួន ២១០ហិកតា​ ស្រូវប្រាំងបានចំនួន​ ៨០ហិកតា​ និងដំណាំរួមផ្សំមួយចំនួន
៧.ប្រព័ន្ធធារាសាស្ត្រអូរកំបោរ ស្ថិតក្នុងឃុំរីករាយ ស្រុករវៀង​ ដែលអាចស្រោចស្រពស្រូវវស្សា​បានចំនួន ៧៦០ហិកតា​ ស្រូវប្រាំងបានចំនួន​ ៣៥ហិកតា​ និងដំណាំរួមផ្សំមួយចំនួន៕