ឯកឧត្តម ទេព យុទ្ធី អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកដំណាក់ចង្អើរ


នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលរួមមាន អាគារ របង ដងទង់ របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកដំណាក់ចង្អើរ និង ចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ១៤៩គ្រួសារ ស្ថិតនៅក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។