ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ជ្រោយចង្វារ


ថ្ងៃសុក្រ ៨ កើត ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២០
ឯកឧត្តមបណ្ឌិត ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់ជ្រោយចង្វារ រួមនិង ឯកឧត្តម លោកជំទាវ លោក លោកស្រីជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ដោយមានការចូលរួមពីលោកចៅសង្កាត់ លោកស្រីចៅសង្កាត់ រងក្រុមប្រឹក្សានិងយុវជនសង្កាត់ បានអញ្ជើញជួបសំណេះសំណាលផ្សព្វផ្សាយដល់ប្រជាពលរដ្ធត្រូវថែរក្សាសុខភាព ពាក់ម៉ាស់លាងដៃនិងទឹកអាកុលដេីម្បីជាស់ផុតពីជំងឺកូវីដ១៩ និងបានចែកជូនអំណោយជាគ្រឿងឧបភោគ បរិភោគជូនប្រជាជនចំនួន៩៥គ្រួសារ ស្ថិតនៅក្នុងភូមិដេីមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕