ឯកឧត្តម ឡុង ឈុនឡៃ បានថ្លែង នូវការ កោត សរសើរចំពោះលទ្ធផលការងារ ដែលរដ្ឋបាល ខេត្ត អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក សម្រេចបានតាមផែនការសកម្មភាពក្នុង ខែ ឧសភាឆ្នាំ២០២០


កំពង់ឆ្នាំងៈ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរបែបនេះនាព្រឹក ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត ដោយ
មានការអញ្ជើញចូលរួមពី ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាព មេបញ្ជាការកងកម្លាំងទាំង៣ នាយកទីចាត់ការ ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង/ស្រុកទាំង៨ ចូលរួមផងដែរ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈ ក្នុងរយៈពេលកន្លងមកខេត្តកំពង់ឆ្នាំងបានធ្វើការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ស្របតាមផែនការសកម្មភាពរបស់រដ្ឋបាលខេត្ត ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និង កំណើនសេដ្ឋកិច្ច ដែលធានា អោយប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងមានជីវភាពធូធារ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តទៀតថាៈ បើទោះបីជាមានការអភិវឌ្ឍយ៉ាងណា
ក៏ដោយ ក៏នូវមានបញ្ហាប្រឈមមួយចំនួនដែលបច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពុងរៀបចំ កែលំអរ និងដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងនោះអោយបានទាន់ពេលវេលាស្រមតាមនិតិវិធីច្បាប់ ។ជាពិសេសសម្រេចទិសដៅសំខាន់ៗដែលរដ្ឋបាលខេត្តបានដាក់ចេញសម្រាប់អនុវត្តបន្តអោយទទួលបានជោគជ័យ។

ឯកឧត្តម ឡុង ឈុនឡៃ បានផ្តាំផ្ញើអោយរដ្ឋបាលខេត្ត អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ ស្រុកត្រូវរួមគ្នាដើម្បីសម្រេចអោយបាននូវសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់តាមផែនការសកម្ម
ភាពរបស់រដ្ឋបាលខេត្ត និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ជាពិសេសរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេស
សល់ ជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អោយបានល្អ ជាពិសេសអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ត្រូវបន្តយក
ចិត្តទុកដាក់ ចូលរួមបន្តផ្សព្វផ្សាយ អប់រំ ពីវិធានការការពារ ការរីករាលដាល ជំងឺកូវីដ ១៩ និងវិធានការ ដាក់ខ្លួនអោយនៅដាច់ដោយឡែក ព្រមទាំងដោះ
ស្រាយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្រ្តីមេមាយកូនច្រើន និងជំងឺផ្សេងៗទៀត អោយបានទាន់ពេលវេលា ។

ក្នុងកិច្ចប្រជុំនោះដែរក្រុមប្រឹក្សាខេត្តក៏បានអនុម័តសេចក្តីព្រាង៣ចំនុចរួមមានៈ

១.របៀបវារៈកិច្ចប្រជុំសាមញ្ញ លើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

២.កំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី១១
អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

៣.របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងទិសដៅសំខាន់ៗសម្រាប់អនុវត្តបន្ត របស់រដ្ឋបាលខេត្ត។