ឯកឧត្តម អ៊ុំ សារិទ្ធ និងឯកឧត្តម ប៊ុន វុទ្ធា អញ្ចើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែរ


នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម អ៊ុំ សារិទ្ធ ប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ និងឯកឧត្តម ប៊ុន វុទ្ធា ប្រធានក្រុមការងារចុះជួយសង្កាត់ អមដំណើរដោយលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប និងលោកមេភូមិបាក់ខែងបានអញ្ចើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែរប្រវែង198m×2,50m កម្រាស់ 0,12m ក្រាលឆ្អឹងដែក ស្តារលូ និងធ្វើលូថ្មី ស្ថិតនៅក្នុងភូមិបាក់ខែង ដែលជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋក្នុងភូមិ។