ឯកឧត្ដម អ៊ុំ សារឹទ្ធ រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារ និងទិសដៅខែបន្ទាប់


នៅស្នាក់ការគណបក្ស​ប្រជាជនកម្ពុជា សង្កាត់ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧​ ​ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារ​ និងទិសដៅខែបន្ទាប់​ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ សារឹទ្ធ ប្រធានក្រុមការងារចុះជួយខណ្ឌ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម ប៊ុន វុទ្ធា ប្រធានក្រុមការងារចុះជួយសង្កាត់ តំណាងគណបក្សខណ្ឌ ប្រធានបក្សសង្កាត់​ សមាជិកគណៈអចិន្ត្រៃយ៍បក្សសង្កាត់ ប្រធានសាខាបក្ស និងប្រធានអនុសាខាបក្សភូមិទាំង៤ ព្រមទាំងក្រុម​ការងារចុះ​ជួយភូមិទាំង៤ក្នុងសង្កាត់ព្រែកលៀប។ ក្នុងឱកាសនោះផង​ដែរ ឯកឧត្តម អ៊ុំ សារឹទ្ធ ក៏បានឧបត្ថម្ភថវិកាចំនួន ៥០លានរៀល ដល់គណបក្សសង្កាត់ ដើម្បីស្ថាបនាផ្លូវបេតុងមួយខ្សែ ក្នុងភូមិបាក់ខែង និងដោះបញ្ហាផ្សេងៗ ព្រមទាំងបានឧបត្ថម្ភឯកសណ្ឋាន ចំនួន១០០សម្រាប់ដល់ក្រុមយុវជនសង្កាត់ព្រែកលៀបចំនួន១០០នាក់។
ជាមួយគ្នានោះដែរ ឯកឧត្ដម ប៊ុន វុទ្ធា ប្រធានក្រុមការងារចុះជួយសង្កាត់ ក៏បាននាំថវិកាចំនួន​ ៤,៣០០,០០០​ រៀល​ ឧបត្ថម្ភដល់គណបក្សសង្កាត់ សម្រាប់ចំណាយទៅ​លើ ÷
+ ១​ លាន​ ៨០​ ម៉ឺនរៀល សម្រាប់ទិញសម្ភារៈ ផ្សេងៗ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ​១០គ្រួសារ​ ក្នុង​ ១ខែ ។
+ ២០​ ម៉ឺន ឧបត្ថម្ភប្រចាំខែដល់លោក ជ័យ សាម៉េត
+ ១០​ ម៉ឺនរៀល ឧបត្ថម្ភប្រចាំខែដល់ការីកុំព្យូទ័រ។
+ ១០​ ម៉ឺនរៀល ឧបត្ថម្ភប្រចាំខែដល់អ្នកប្រចាំការនៅទីស្នាក់ការបក្ស ។
+ ៧០​ ម៉ឺនរៀល ឧបត្ថម្ភប្រចាំខែដល់ក្រុមយុវជនសង្កាត់
+ ១,៤០០,០០០ រៀល ឧបត្ថម្ភ លោក-លោកស្រី ប្រធានអុនសាខាបក្សភូមិចំនួន ១៤ នាក់ ដែលបានចូលរួម។