សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចុះជួបសំណេះសំណាល និងចែកស្រូវពូជសែនក្រអូប ចំនួន១០ តោន ជូនដល់កសិករ ចំនួន ២៨០ គ្រួសារ ក្នុងស្រុកបរិបូណ៌


កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីព្រះបរមរាជវាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចទូទៅអមក្រសួងព្រះបរមព្រះរាជវាំង អញ្ជើញចែកស្រូវពូជសែនក្រអូបចំនួន ១០ តោន ជូនដល់កសិករ ២៨០ គ្រួសារ មកពី ៧ ឃុំ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីចែកស្រូវពូជនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ខេត្តជាច្រើនរូបផងដែរ។

ក្នុងនោះប្រជាពលរដ្ឋចូលរួមទទួលបានស្រូវពូជ ចំនួន ២៨០ នាក់ ក្នុងម្នាក់ៗទទួលបាន៖ ស្រូវ ៤០ គីឡូ សារ៉ុង ១ និងថវិកា ចំនួន ២ ម៉ឺនរៀលផងដែរ ៕