លោកជំទាវ​ កុសល​ ម៉ាលីនដា បាននាំយក​ មួកសុវត្ថិភាព​ ចំនួន​ ៧៩មួក​ ដែលជាអំណោយរបស់​ ​ ឯកឧត្ដម​ សែម​ សុវណ្ណនី​ មកចែក​ជូន​ដល់បងប្អូនយុវជនឃុំខ្នារសណ្ដាយ​ ស្រុកបន្ទាយស្រី ខេត្តសៀម រាប


សៀម រាប : នៅព្រឹកថ្ងៃទី​ ៣០​ ខែ​ឧសភា​ ឆ្នាំ២០២០​
លោកជំទាវ​ កុសល​ ម៉ាលីនដា​ អនុប្រធានក្រុមការងារថ្នាក់កណ្ដាល​ ចុះជួយឃុំខ្នារសណ្ដាយ​ បាននាំយក​ មួកសុវត្ថិភាព​ ចំនួន​ ៧៩មួក​ (គិតជាវិកា​ ១,១៨៥ដុល្លា)​ ដែលជាអំណោយរបស់​ ​ ឯកឧត្ដម​ សែម​ សុវណ្ណនី​ ប្រធានក្រុមការងារថ្នាក់កណ្ដាល​ ចុះជួយឃុំខ្នារសណ្ដាយ​ មកចែក​ជូន​ដល់បងប្អូនយុវជនឃុំខ្នារសណ្ដាយ​ ស្រុកបន្ទាយស្រី ខេត្តសៀម រាប ។ ក្នុងនោះ​ លោកជំទាវក៏បានឧបត្ថម្ភថវិកា​ ​ជូនក្រុមការងារគណបក្សឃុំ​ ស្រុក​ ក្រុមប្រឹក្សាឃុំ​ ០៨នាក់​ ៤០០,០០០រៀល​ ,ឧបត្ថម្ភ​ថវិកា​ ៣០០,០០០រៀល​ ជូនដល់យុវជន​ ៣នាក់​ សម្រាប់កាត់​សម្លៀកបំពាក់យុវជន បន្ថែមទៀត ។ ឈ្លៀតក្នុងឱកាស​នោះ លោកជំទាវ​ ក៏បានផ្សព្វផ្សាយ​ នៅច្បាប់ចរាចរណ៍ផ្លូវគោក​ និង​ ការការពារ​ នៃការរីករាលដាល​ ជំងឺ​កូវីដ​-១៩​ ជូនដល់យុវជន​ ឃុំ​ ខ្នារសណ្ដាយ​ ចំនួន​ ៧៩នាក់​ បានយល់ដឹងកាន់តែច្បាស់​ និងប្តេជ្ញាអនុវត្តច្បាប់ចរាចណ៍ឱ្យបានជាប់ជាប្រចាំផងដែរ ។