អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់វត្ថុបុរាណ រូបសំណាក់ព្រះគោ ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃចន្ទ ១១ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់វត្ថុបុរាណ រូបសំណាក់ព្រះគោ ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ដើម្បីរក្សាទុកជាសម្បត្តិវប្បធម៌ជាតិ ដោយមានការចូលរួមពីអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត លោកអភិបាលស្រុកជាំក្សាន្ត និងប្រជាពលរដ្ឋដែលរកឃើញរូបសំណាកព្រះគោ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ។

សូមបញ្ជាក់ថារូបសំណាក់ព្រះគោ ដែលជាវត្ថុបុរាណត្រូវបានប្រជាពលរដ្ឋម្នាក់បានប្រទះឃើញមានឈ្មោះ លាក់ ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ សព្វថ្ងៃរស់នៅភូមិកោងយ៉ោង​ ឃុំយាង​ បានប្រគល់រូបសំណាក់ព្រះគោបានប្រគល់ជូនកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកជាំក្សាន្តកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ។