លោក ឆាយ លាភានិងសហាការីចូលរួមបុណ្យសពជាមួយគ្រួសារសពលោក សេក សារ៉ុម មេភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង


កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០លោក ឆាយ លាភា សមាជិកគណបក្សប្រជាជនកម្ពុជាខេត្ត និង ជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារចុះឃុំកំពង់ហៅ ព្រមទាំងសហការីបានចូលរួមបុណ្យសពនិងចូលរួមមរណៈទុក្ខជាមួយគ្រួសារសពលោក សេក សារ៉ុម មេភូមិកំពង់បឹង ឃុំកំពង់ហៅ ដែលទទួលមរណៈភាពកាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។

មានប្រសាសន៍ក្នុងឱកាសនោះលោក ឆាយ លាភាបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពីឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងកន្លងមកឯកឧត្តមតែងតែគិតគូរពីសុខទុក្ខមន្រ្តីរាជការក្រោមឱវាទមិនដែលបោះបង់ចោលម្តងណាឡើយ។

លោក ឆាយ លាភា បាននាំយកថវិការបស់ លោកផ្ទាល់ និងក្រុមការងារសរុបចំនួន ៦៦០,០០០ រៀល ចូលរួមបុណ្យសពជាមួយគ្រួសារ លោក សេក សារ៉ុម មេភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ផងដែរ៕