ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធប្រឡាយមេ ព្រៃលើ


នៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធប្រឡាយមេ ព្រៃលើ ស្ថិតក្នុងឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។ ប្រព័ន្ធប្រឡាយមេនេះ មាន ប្រវែង ៣៨២៥ម៉ែត្រ និងប្រឡាយរងចំនួន ០៨ខ្សែ ប្រវែង ១៦ ៩២២ម៉ែត្រ ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ៥៩០ហិកតា និងប្រាំងចំនួន ៥០០ហិកតា ៕