កឧត្តម ប៉ុញ​ សច្ច: បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យដល់ទីតាំងស្នើសុំចាក់លប់ដីទំនាបមុខវត្តយាយទេព


នៅព្រឹកថ្ងៃអង្គារ ១២ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប៉ុញ​ សច្ច: រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះពិនិត្យដល់ទីតាំងស្នើសុំចាក់លប់ដីទំនាបមុខវត្តយាយទេព ស្ថិតនៅជាប់សាលាសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សម្រាប់ធ្វើជាទីទួលសុវត្ថិភាព ទទួលជនរងគ្រោះដោយទឹកជំនន់ ដែលមានការចូលរួមដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង អភិបាលក្រុងកំពង់ឆ្នាំង និងក្រុមប្រឹក្សាសង្កាត់ផ្សារឆ្នាំង ៕