ឯកឧត្តម វ៉ី សំណាង ចូលរួមធ្វើពលកម្មចាក់គ្រឹះស្ពានបេតុងជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិឈើទាលក្រោម


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ មន្រ្តីរាជការ រដ្ឋបាលស្រុកសំរោងទង និងរដ្ឋបាលឃុំរលាំងគ្រីល បានចូលរួមធ្វើពលកម្មចាក់គ្រឹះស្ពានបេតុងជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិឈើទាលក្រោម ឃុំរលាំងគ្រីល ស្រុកសំរោងទង ដែលស្ពាននេះបានស្ថាបនាឡើង ក្រោមគំនិតផ្ដួចផ្ដើមនិងកិច្ចសហការរវាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដើម្បីសម្រួលការធ្វើដំណើរឆ្លងស្ទឹងព្រែកត្នោត ៕