ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជេីញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហមប្រវែង ៦ គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ


នៅព្រឹកថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អម
ដំណេីរដោយឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេស បានអញ្ជេីញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហមប្រវែង ៦ គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍម៍ជនបទ ។

លទ្ធផលនៃការសាងសង់សម្រេចបានប្រមាណ ៤០% ហើយ ដែលគ្រោងនឹងបញ្ចប់នៅចុងខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ៕