ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ ចុះពិនិត្យមើលស្ថានីយ៍បូមទឹកធម្មន័យ និងការបង្ករបង្កើនផលស្រូវរបស់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំស្នោ ស្រុកព្រៃកប្បាស


តាកែវ÷ នៅព្រឹកថ្ងៃអង្គារ ១២ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យមើលស្ថានីយ៍បូមទឹកធម្មន័យ និងការបង្ករបង្កើនផលស្រូវរបស់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំស្នោ ស្រុកព្រៃកប្បាស ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស លោក លោកស្រី អភិបាល រងស្រុក លោក លោកស្រីប្រធានប្រធានការិយាល័យស្ថិតក្រោមរចនាសម្ព័ន្ធរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សមាជិកក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋ៕