ឯកឧត្ដម​ សោម​ ពិសិដ្ឋ​ អញ្ចេីញដឹកនាំ​ កិច្ចប្រជុំ​ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកែប


នារសៀលថ្ងៃអង្គារ​ ១២កេីត​ ខែជេស្ឋ​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី​០២​ ខែមិថុនា​ ឆ្នាំ​២០២០​ នេះ​ ឯកឧត្ដម​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្ត​កែប​ ​ បានអញ្ចេីញដឹកនាំ​ កិច្ចប្រជុំ​ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ដើម្បីរៀបចំការពារសន្តិសុខ ជូនថ្នាក់ដឹកនាំ និងដាក់វិធានការរក្សាសន្តិសុខសណ្តាប់សាធារណៈនៅទូទាំងខេត្តជូនភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋទូទៅ។ កិច្ចប្រជុំមានការចូលរួម​ពី​សំណាក​ លោក​ អភិបាលរងខេត្ត​នឹងជាប្រធានលេខាធិការដ្ឋានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត​ លោកឧត្តមសេនីយ៍​ មេបញ្ជាការសឹករងខេត្ត​ ស្នងការនគរបាលខេត្ត​ មេបញ្ជាការ​ និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តពាក់ព័ន្ធមួយចំនួនទៀត៕