អគ្គនាយកពន្ធដារ ធ្វើសិក្ខាសាលានៅថៃ អូសទាញសហគ្រិន


Tax 25 01 16 2 copy

     អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ បាន​រៀប​ចំ​សិក្ខា​សាលា ​៣​ថ្ងៃ ​ស្តី​ពី​ប្រព័ន្ធ​ពន្ធ​ដារ​កម្ពុជា​ និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​របស់​សហគ្រិន​ធុន​តូច ​និង​មធ្យម​ពី​ប្រទេស​ថៃ ​។​ ការ​រៀប​ចំ​សិក្ខា​សាលា​ទាក់​ទាញ​ក្រុម​វិនិយោគ​ថៃ​នេះ គឺ​ជា​លើក​ដំបូង​របស់​កម្ពុជា​ ដែល​ទើប​បាន​ធ្វើ​សមាហរណកម្ម​ទី​ផ្សារ​សេដ្ឋ​កិច្ច​អាស៊ាន ​។ សិក្ខា​សាលា​រយៈ​ពេល​ ៣​ថ្ងៃ បាន​បញ្ចប់​កាល​ពី​ម្សិល​មិញ​នៅ​ប្រទេស​ថៃ​ ដែល​មាន​ការ​ចូល​រួម​ពី​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​កម្ពុជា​ ឯកឧត្តម គង់ វិបុល ព្រម​ទាំង​មន្ត្រី​ជំនាញ​មួយ​ចំនួន​ទៀត​ ។

     ឯកឧត្តម គង់ វិបុល បាន​ធ្វើ​បទ​បង្ហាញ ដោយ​ផ្តោត​ជា​សំខាន់​លើ​ប្រព័ន្ធ​ពន្ធ​ដារ​កម្ពុជា ជា​ពិសេស​កំណែ​ទម្រង់​ពន្ធ​ដារ​ ទាំង​ផ្នែក​គោល​នយោបាយ និង​ការ​កែ​លម្អ ធ្វើ​ទំនើប​កម្ម​លើ​វិស័យ​រដ្ឋបាល​សារ​ពើ​ពន្ធ ដោយ​ធ្វើ​ការ​បក​ស្រាយ​អំពី​វឌ្ឍភាព​ថ្មី​ៗ, រៀប​ចំ​ធ្វើ វិសោធនកម្ម​ច្បាប់​ស្តីពី​សារ​ពើ​ពន្ធ…ច្បាប់​វិនិយោគ និង​ច្បាប់​នានា​ផ្សេង​ទៀត​ដែល​ពាក់​ព័ន្ធ​។

     នៅ​ក្នុង​សិក្ខា​សាលា​នោះ ក៏​បាន​អនុញ្ញាត​ឲ្យ​វិនិយោ​គិន​នៃ​ប្រទេស​ថៃ ធ្វើ​ការ​ចែក​រំលែក​បទ​ពិសោធន៍​ និង​សំណូម​ពរ ព្រម​ទាំង​បើក​ទូលាយ​ចំពោះ​សំនួរ​ផ្សេង​ៗ ​ពាក់​ព័ន្ធ​ទៅ​នឹង​ពន្ធ​ដារ​ក្នុង​ន័យ​ជួយ​សម្រួល ​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​ ។

Tax 25 01 16 3 copy Tax 25 01 16 4 copy

Tax 25 01 16 6 copy Tax 25 01 16 5 copy