ឯកឧត្តម កែវ រតនៈ និង ឯកឧត្តម ទី នរិន្ទ ចុះសួរសុខទុក្ខកងពលតូចអន្តរាគមន៍លេខ ១៤ ក្នុងស្រុកក្រគរ


ឯកឧត្តម កែវ រតនៈ និង ឯកឧត្តម ទី នរិន្ទ ព្រមទាំងសហការីបានចុះសួរសុខទុក្ខកងពលតូចអន្តរាគមន៍លេខ ១៤ គ្រូបង្រៀន និង កម្មករកាត់ដេរនៅស្រុកក្រគរ ដោយបានផ្តល់ព័ត៌មានស្តីពីការចុះថ្លៃអគ្គិសនីចាប់ពីខែមេសា ឆ្នាំ២០១៧ នេះតទៅ និងបានស្តាប់បញ្ហាប្រឈមនានាដែលបងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះ ក្នុងគោលដៅជួយចូលរួមដោះស្រាយជូនបងប្អូនទាំងនោះផង។
ស្រុកក្រគរ, ថ្ងៃទី ១៩ ខែកុម្ភៈ ២០១៧ ។