វគ្គបណ្តុះបណ្តាលស្តីពីការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងផលប៉ះពាល់ការរីករាលដាលជម្ងឺកូវីដ-១៩ ដល់មន្រ្តីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត


ទីស្តីការក្រសួង៖ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ មានការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងផលប៉ះពាល់ការរីករាលដាលជម្ងឺកូវីដ-១៩ (COVID-19) ដល់មន្រ្តីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត ដែលជាប្រធានប្រតិបត្តិ និងអ្នកទទួលបន្ទុកគ្រប់គ្រងព័ត៌មាន ដើម្បីត្រៀមអនុវត្តកម្មវិធីការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងផលប៉ះពាល់ការរីករាលដាលជម្ងឺកូវីដ-១៩ (COVID-19) ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕