លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ទទួលទេយ្យវត្ថុសម្រាប់ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះសង្ឃចំនួន ២វត្ត ពីលោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន


លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បានទទួលទេយ្យវត្ថុពីលោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន សម្រាប់ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២វត្ត
នារសៀលថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណដល់លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ចំពោះទឹកចិត្ត និងសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានចូលរួមជាទេយ្យវត្ថុ និងបច្ច័យនាពេលនេះ ក្នុងន័យចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែថ្កុំថ្កើនថែមមួយកម្រិតទៀត ។ ទេយ្យវត្ថុនេះ លោកជំទាវនឹងយកទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន២ នៅខេត្តស្វាយរៀង ក្នុងឱកាសចូលព្រះវស្សាដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ។

ទេយ្យទានរួមមាន ៖ ទៀនព្រះវស្សា ២គូរ ត្រៃយ៍ធំ ២ ទឹកក្រូច ៦កេស មីម៉ាម៉ា ២កេស ទឹកសុទ្ធ ៦កេស ស្ករ ស ៥០គីឡូក្រាម ទឹកដោះគោខាប់ ២កេស តែស្លឹក ៤គីឡូក្រាម ផ្ទិល ២ និងបច្ច័យចូលបុណ្យ ៕