ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៤ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារ


នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទី៤  បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារ រៀបចំផែនការនៃការចុះអនុវត្តយុទ្ធនាការជុំទីពីរនៅសប្តាហ៍ក្រោយនេះ ដើម្បីធ្វើការត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងខេត្តគោលដៅទាំង៥ សម្រាប់រយៈពេលមួយខែដំបូង។