វគ្គ​បណ្ដុះបណ្ដាល​ដល់​គ្រូ​ឧទ្ទេស​ សាលា​គរុកោសល្យ និង​វិក្រឹតការ​ខេត្ត ពី​របៀប​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក


បាត់ដំបង៖ ​គ្រូ​ឧទ្ទេស​នៃ​សាលា​គរុកោសល្យ និង​វិក្រឹត​ការ​ខេត្ត​បាត់ដំបង បាន​ទទួល​វគ្គ​បណ្ដុះបណ្ដាល​ពី​របៀប​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​យក​ទៅ​អនុវត្ត​ផ្ទាល់ ធានា​បាន​ថា​សិស្សានុសិស្ស​នៅ​តែ​អាច​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ ហើយ​ស្រប​តាម​ទិសដៅ​ក្រសួង​អប់រំ ក្នុង​ការ​លើក​កម្ពស់​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។​​

​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន អប​ដោយ​ប្រតិភូ​ក្រសួង​អប់រំ បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ផ្ដល់​អនុសាសន៍​ដល់​លោក​គ្រូ​អ្នក​គ្រូ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ឯកឧត្ដម​ក៏​បាន​លើក​ទឹក​ចិត្ត​ឱ្យ​លោក​គ្រូ អ្នក​គ្រូ​​ឱ្យ​យក​ជំនាញ​ដែល​ទទួល​បាន​នេះ ទៅ​ប្រើប្រាស់​ប្រកប​ដោយ​អត្ថប្រយោជន៍ លើក​កម្ពស់​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការ​សិក្សា​ពី​ចម្ងាយ។ ក្នុង​ឱកាស​នៃ​ការ​បំពេញ​បេសកកម្ម​នេះ ឯកឧត្ដម​ក៏​បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​នៃ​ការ​រៀន និង​បង្រៀន​ពី​ចម្ងាយ​នៅ​វិទ្យាល័យ​ នេត​យ៉ង់ ខេត្ត​បាត់ដំបង​ផងដែរ៕ ​

០៤ ឧសភា ២០២០ | ខេត្ត​បាត់ដំបង