ឯកឧត្តម លន់ លឹមថៃ និងលោកជំទាវ​ រួមពីលោកជំទាវ លន់ សូមានី អញ្ជើញជួបសំណេះសំណាល លើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ ប្រធានភូមិ និងនគរបាលប៉ុស្តិ៍រដ្ឋបាល​ ឃុំកោះទន្ទឹម


 

ដោយមើលឃើញមួយរយៈកាលកន្លងមកនេះ អាជ្ញាធរឃុំ ភូមិ និងសមត្ថកិច្ចជំនាញបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញភារកិច្ចក្នុងការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវ្ឍន៏ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា និងលោកជំទាវ ដែលមានការចូលរួមពីលោកជំទាវ លន់ សូមានី សមាជិកាក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញជួបសំណេះសំណាល លើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ ប្រធានភូមិ និងនគរបាលប៉ុស្តិ៍រដ្ឋបាល​ ឃុំកោះទន្ទឹម ប្រមាណជាង៣០នាក់ ដែលរៀបចំនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ​ ឯកឧត្តម​ បានក្រើនរំលឹកដល់ក្រុមប្រឹក្សាឃុំ ប្រធានភូមិ និងនគរបាលប៉ុស្តិ៍ អំពីវិធានការការពារការរីករាលដាលជម្ងឺកូវីដ១៩ អំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការការពារសន្តិភាពតាមគោលការណ៍របស់រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់មក​ ឯកឧត្តម និងលោកជំទាវ បានឧបត្ថម្ភដល់ក្រុមប្រឹក្សា ប្រធានភូមិ និងនគរបាលប៉ុស្តិ៍​ ក្នុងម្នាក់ៗទទួលបានថវិកា ២មុឺនរៀល អាវក្មេងៗ ២សម្រាប់ និង ឧបត្ថម្ភថវិកា ១លានរៀលសំរាប់ចាត់ចែងចំណាយនៅក្នុងឃុំកោះទន្ទឹម។