រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបញ្ចុះបឋមសិលាសាងសង់ អគារមន្ទីរពេទ្យបង្អែកជាំក្សាន្ត ខេត្តព្រះវិហារ


(ព្រះវិហារ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យ បង្អែកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យបង្អែកនេះ ជាថវិកាជាតិ តាមរយៈក្រសួងសុខាភិបាល ដែលមានបណ្តោយប្រវែង៣៧.៥ម៉ែត្រ ទទឹង១៨ម៉ែត្រ កម្ពស់២ជាន់។

ការសាងសង់មន្ទីរពេទ្យបង្អែកនេះ ជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍខិតខំរួមគ្នា ដើម្បីពង្រីកសេវាសុខាភិបាលសាធារណៈ ឲ្យមកខិតជិតប្រជាជនងាយស្រួលក្នុងការទទួលសេវា។ នេះបញ្ជាក់ឲ្យឃើញនូវការរីកចម្រើន នៃវិស័យសុខាភិបាល ក្នុងការថែរក្សាសុខភាពជូនប្រជាជន៕