ឯកឧត្តម វេង សាខុន អនុញ្ញាតិឲ្យ ប្រធានក្រុមហ៊ុន Hwashin Construction Co.LTD នៃសាធារណអ្នកូរ៉េ ចូលជួបពិភាក្សាការងារ


នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតិឲ្យលោក YoungKyu M00N ប្រធានក្រុមហ៊ុន Hwashin Construction Co.LTD នៃសាធារណអ្នកូរ៉េ និងតំណាងក្រុមហ៊ុន M0C 101កម្ពុជា ចូលជួបពិភាក្សាការងារ និងការណែនាំ លើកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរលើគម្រោងវិនិយោគប្រមូល និងនាំចេញគ្រាប់ស្វាយចន្ទីហើយនិងគម្រោងវិនិយោគលើប្រព័ន្ធធារាសាស្ត្រក្នុងទឹកប្រាក់ប្រមាណ២០០លានដុល្លារអាមេរិច។