ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តកណ្ដែក និងត្រពាំងវែង


នៅថ្ងៃ​ចន្ទ ៣រោច​ ខែជេស្ឋ ឆ្នាំជូត​ ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តកណ្ដែក និងត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ប្រព័ន្ធទាំងពីរ នេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១៤៥៧ហិកតា ផ្ទៃដីស្រូវប្រាំងចំនួន ២០៨ហិកតា ដំណាំរួមផ្សំចំនួន ១២ហិកតា និងជាប្រភពផ្គត់ផ្គង់ទឹកឆៅសម្រាប់ផលិតទឹកស្អាតបម្រើឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទីរួមខេត្ត ក្រៅពីការផ្គត់ផ្គង់ខាងលើប្រព័ន្ធនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជូនប្រភពទឹកបញ្ចូលមកអាងទឹកបឹងស្នោ ដែលមានទីតាំងស្ថិតនៅកណ្ដាលទីប្រជុំជននៃខេត្តឧត្តរមានជ័យ ៕