សម្តេចភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ០៨:០០នាទីព្រឹកនៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ
ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ (សេចក្តីព្រាងច្បាប់នេះស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណ:) ….។
២- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។(សេចក្តីព្រាងច្បាប់នេះស្ថិតក្នុង
វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណ:) ….។
៣- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រម្មទណ្ឌ។(សេចក្តីព្រាងច្បាប់នេះស្ថិតក្នុង
វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌)….។
៤- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។(សេចក្តីព្រាងច្បាប់នេះស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៌)….។
អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានស្តាប់របាយការណ៍ ឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា ស្តីពីសំណើរបស់រដ្ឋសភាសុំឲ្យព្រឹទ្ធសភា ពិនិត្យ និងឲ្យយោបស់លើ
សេចក្តីព្រាងច្បាប់ខាងលើ់ដោយចាត់ទុកជាការប្រញាប់ ហើយដោយអង្គប្រជុំពុំមានផ្តល់ យោបល់ពិភាក្សាអ្វីបន្ថែមទៀតនោះ…អង្គប្រជុំក៏បានអនុម័តជាឯកច្ឆន្ទយល់ព្រមលើទម្រង់នៃសេចក្តីព្រាងច្បាប់ខាងលើ នេះ ហើយប្រគល់ជូនគណៈកម្មការដែលជាវិស័យសមត្ថកិច្ចដើម្បីពិនិត្យសិក្សាដោយចាត់ទុកជាការប្រញាប់ ហើយផ្តល់យោបល់រាយការណ៍ជូនមកគណៈកម្មា
ធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភាវិញ ដើម្បីរៀបចំជារបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនាថ្ងៃខាងមុខ…៕