លោកជំទាវ ញាណ ទិត្យចិន្តា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីគម្រោងមូនិធិសមធម៌សហគមន៍


ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ញាណ ទិត្យចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីគម្រោងមូនិធិសមធម៌សហគមន៍ ក្រោមកការផ្តួចផ្តើមដោយអង្គការបណ្តាញទូរស័ព្ទជំនួយកុមារ និងអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់កិច្ចគាំពារសុខុមាលភាពសង្គម ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះឲ្យទទួលបានការព្យាបាល ថែទាំសុខភាពសមរម្យ ប្រកបដោយសមធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។