ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.) ប្រជុំពិនិត្យការងារកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តកណ្តាល


នារសៀល ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២០ នៅសាលាដំបូងខេត្តកណ្តាល ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស) បាន ដឹកនាំប្រជុំពិនិត្យដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្ត    កណ្តាល ជាមួយក្រុមការងារទទួលបន្ទុក និងប្រធានសាលាដំបូង ព្រះរាជអាជ្ញា រួមទាំងប្រធានលេខាធិការដ្ឋានផងដែរ។ ជាមួយគ្នានេះឯកឧត្តមប្រធានក្រុមការងារទីមួយ ក៏បានពិនិត្យមើលផ្ទាល់លើការរៀបចំបង្កើតសាលសវនាការថ្មីចំនួន២បន្ថែម ដែលនឹងរៀបចំរួចរាល់ដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។