ឯកឧត្តម មុី លីហួត រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យស្ថានភាពទឹក និងអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវដើមរដូវវស្សា


ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម មុី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញខេត្តព្រៃវែង រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យស្ថានភាពទឹក និងអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវដើមរដូវវស្សា ៖
១- ស្ថានីយបូមទឹកបន្លិចប្រាសាទ( CAVAC ) អន្តរាគមន៍បូមទឹកពីព្រែកបាណាមសង្គ្រោះស្រូវចំនួន ១៥០ហិកតា ក្នុងឃុំបន្លិចប្រាសាទ ស្រុកពាមរក៍
២- ដាក់ម៉ាសុីនបូមទឹកកម្លាំង ៦០សេះ ចំនួន ០២គ្រឿង អន្តរាគមន៍បូមទឹកពីព្រែកបាណាម ជួយសង្គ្រោះស្រូវចំនួន ៣៥២ហិកតា ក្នុងឃុំរោងដំរី ស្រុកបាភ្នំ
៣- ដាក់ស្ថានីយបូមទឹកបណ្តែត ម៉ាសុីនកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង អន្តរាគមន៍បូមទឹកពីព្រែកបាណាមសង្រ្គោះស្រូវចំនួន ២១៥ហិកតា នៅឃុំពាមរក៍ ស្រុកពាមរក៍
៤. ពិនិត្យសំណង់ទ្វារទឹកនៅលើព្រែកចិន ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ដែលសាងសង់សម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត បានខូចសន្ទះក្តារ និងណែនាំអាជ្ញាធរ សហគមន៍ មន្ទីរធនធានទឹក រួមគ្នារៀបចំសន្ទះក្តារថ្មីឡើងវិញសម្រាប់ទឹករក្សាទឹកនារដូវប្រាំងខាងមុខ ៕