ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះ​សាកសួរ​សុខទុក្ខ​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ប្រជាពលរដ្ឋ​ ដែល​សម្រាក​ព្យាបាល​ជំងឺ​ នៅ​មន្ទីរពេទ្យ​ខេត្ត


កំពង់ចាម​៖ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ រួម​ដំណើរ​ជាមួយ​អភិបាល​រង​ខេត្ត​ និង​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ នាល្ងាច​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញចុះ​សាកសួរសុខទុក​ ឯកឧត្តម ទុំ លឹម​ យុន សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ ដែលបានចូល​សម្រាក​ព្យាបាល​ជំងឺ​ដោយ​វះកាត់​ពោះវៀន​ដោះ​ខ្នែង​ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​សម្រាក​ព្យាបាល​ជំងឺ​ នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​ ។

ក្នុង​ឱកាស​ការ​ចុះ​សាកសួរ​សុខទុក្ខ​នេះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានសម្ដែងនូវមនោសញ្ចេតនា​ និងទឹកចិត្តព្រួយបារម្ភ ព្រមទាំងបាន​លើកទឹកចិត្ត ដល់​គ្រួសារ និង​អ្នក​ជំងឺ ដើម្បី​ឲ្យ​បាន​​ឆាប់​ជាសះស្បើយ​ពី​ជំងឺ គឺត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូ​​ពេទ្យ ដែល​បាន​ពិនិត្យ វិភាគ ព្យាបាល​ជម្ងឺ ហើយ​ត្រូវ​ពិសារ​ឱសថ ឲ្យ​បាន​ទៀងទាត់​ តាម​ពេលវេលា​ដែល​បានកំណត់​ ព្រមទាំង​បរិភោគ​ម្ហូបអាហារ​ប៉ូវ​កម្លាំង​ ​រួម​ផ្សំ​នឹង​ការ​សម្រាក​ឲ្យ​បាន​​គ្រប់គ្រាន់ ទើប​​ទទួលបាន​សុខ​ភាពល្អ​ឡើងវិញ ។​

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​អភិបាលរងខេត្ត​ ក៏បានឧបត្ថម្ភនូវថវិកា​ ចំនួន១លានរៀល​​ ជូន​ដល់​ឯកឧត្តម​ ទុំ​ លឹម​យុន​ ដេីម្បី​ជួយសម្រាលបន្ទុក​ក្នុង​ការ​ព្យាបាល។​

ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​អញ្ជើញ​សាកសួរសុខទុក​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​បាន​នាំ​សមាជិកក្រុម​គ្រួសារ​មក​សម្រាក​​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​ ព្រមទាំង​ឧបត្ថម្ភ​ថវិកា​ក្នុង​ម្នាក់​ៗ​ ចំនួន​៥ម៉ឺន​រៀល​ ផង​ដែរ​ ៕