អភិបាលខេត្តព្រះវិហារ អញ្ជើញទទួលជួបសម្ដែង ការគួរសមជាមួយ ឯកឧត្តមឃុំសន ខុនប៉ាសើត អគ្គកុងស៊ុលឡាវ ប្រចាំខេត្តស្ទឹងត្រែង


ខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញទទួលជួបសម្ដែង ការគួរសមជាមួយ ឯកឧត្តមឃុំសន ខុនប៉ាសើត អគ្គកុងស៊ុលឡាវ ប្រចាំខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត នៅសាលបដិសណ្ឋាកិច្ចសាលាខេត្តព្រះវិហារ ។
ក្នុងជំនួបនេះផងដែរភាគីពីរ បានឯកភាពនឹងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាយ៉ាងជិតស្និតលើការងារពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរួមគ្នា ការទប់ស្កាត់បទល្មើសនានាតាមបណ្តោយព្រំដែន ការផ្លាស់ប្តូរទស្សនកិច្ចរវាងគ្នា និងការពន្លឿនការបើកច្រកទ្វាព្រំដែនរវាងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ផងដែរ ។