ឯកឧត្តម ម៉ក់ រ៉ា បានចុះអប់រំផ្សព្វផ្សាយអំពី បទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល អំពីវិធានការ ការពារមេរោគកូវីដ ១៩


នាល្ងាចថ្ងៃអង្គារ ៣ រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងទី ០៩ ខែ មិថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណ:ចាំប្រការ និងជាប្រធានក្រុមប្រឹក្សាខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តឯកឧត្តម អ៊ឹង គឹមលាង សមាជិកគណ:ប្រការ និងជាអភិបាលរងខេត្តពោធិ៍សាត់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក សំរិទ្ធិ អេង សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណ:កម្មាធិការគណបក្សក្រុង និងជាប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ អស់លោកជាសមាជិក ក្រុមប្រឹក្សាក្រុង លោក អភិបាលរងក្រុងពោធិ៍សាត់ បានចុះអប់រំផ្សព្វផ្សាយអំពី បទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល អំពីវិធានការ ការពារមេរោគកូវីដ ១៩ ដោយនាំយកជាមួយនូវ អង្ករ ដែលជាអំណោយដ៏ថ្លៃថ្លាឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ ចែកជូនប្រជាពលរដ្ឋជនចាស់ជរា ជនពិកាដែលជួបការលំបាក ខ្វះស្បៀងពិតប្រាកដ ចំនួន ២៧ គ្រួសារ ស្ថិតក្នុងភូមិ សុរិយាក្រោម និងភូមិថ្នល់ជប៉ុន សង្កាត់ រលាបក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ឱកាសនោះក៏មានវត្តមាន ក្រុមការងារចុះជួយសង្កាត់រលាប និង ក្រុមការងារយុវជនគណបក្ស
ប្រជាជនកម្ពុជា សមាគមសិស្ស និសិ្សត បញ្ញាវន្ត ក្មេងវត្ត សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព មន្ត្រីរាជការនិងអាជ្ញាធរមូលដ្ឋាន ឯកឧត្តម ម៉ក់ រ៉ា បានពាំនាំនូវការផ្តាំផ្ញើរសាកសួសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា
ចុះមូលដ្ឋានខេត្តពោធិ៍សាត់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្ត ។ ឯកឧត្តមបាននាំដំណឹងដោយរីករាយថាកម្ពុជា មកទល់ថ្ងៃនេះ បានជាសះស្បើយអស់ហើយ (១២៤ ករណី)ហើយនៅសល់២ករណីទៀតដែលក្រសួងសុខាភិបាលកំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់ នេះគឺជាភាពឈ្លាស់វៃប្រកបដោយគតិបណ្ឌិត នៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ទី១.ដោយបញ្ចៀសបានគ្រោះថ្នាក់នៃជំងឺកូវីដ១៩ មកលើប្រជាពលរដ្ឋ មិនឲ្យមាននណាម្នាក់ស្លាប់ដោយសារជំងឺកូវីដ ទី២.រក្សាបាននូវស្ថិរភាព សន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណ:ជូនប្រទេសជាតិ ទី៣.រក្សាបានសិទ្ធិសេរីភាព ប្រជាធិបតេយ្យជូនប្រជាពលរដ្ឋ។
ចុងក្រោយឯកឧត្តមបានបញ្ជាក់ថា សម្តេចនៅតែសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តនូវ ទម្លាប់ប្រពៃណី រស់នៅអនាម័យស្អាត ឧស្សាលាងដៃជាមួយនឹងសាប៊ូ អាល់កុល ឬជែលកម្ចាត់មេរោគ នឹងត្រូវចងចាំអនុវត្តតាមនូវបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវីធានការ ការពារមេរោគកូវីដ១៩ ។ នៅក្នុងឱកាសនោះផងដែរ ក៏បានក្រើនរំលឹកឲ្យបងប្អូនយើងគោរពច្បាប់ចរាចរឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីរួចផុតពីគ្រោះថ្នាក់ចរាចរ ។