ក្រុមការងារមន្រ្តីបចេ្ចកទេសនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ ការងារជួសជុលសន្លឹកទ្វារទឹក សំណង់ចារឹក ក្នុងឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់


នៅថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារមន្រ្តីបចេ្ចកទេសនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ ការងារជួសជុលសន្លឹកទ្វារទឹក សំណង់ចារឹក ស្ថិតនៅក្នុងឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ការងាររួមមានដូចខាងក្រោម ៖
– ដាក់សន្លឹកទ្វារទឹកថ្មីចំនួន ០២សន្លឹក ដោយប្រើបូមExcavator សម្រាប់លើកដាក់សន្លឹកទ្វារនៅពេលត្រូវការបើកបិទទឹក
– ជួសជុលសន្លឹកទ្វារទឹកចាស់ចំនួន ០៨ទ្វារ ដោយបន្ថែមកម្ពស់សន្លឹកទ្វារ ដើម្បីបញ្ចាល់ទឹកបង្ហូរចូល ប្រឡាយផ្នែកខាងឆ្វេង និងខាងស្តាំសម្រាប់នាំទឹកទៅស្រោចស្រពក្នុងទឹកដីស្រុកក្រគរ និងស្រុកកណ្តៀង ៕