រដ្ឋបាលខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនូវវិធានការការពារទប់ស្កាត់មេរោគកូវីដ១៩


ល្ងាចថ្ងៃពុធ ៥ រោចខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០
លោក សំរិទ្ធិ អេង សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មាធិការ
គណបក្សក្រុង និងជាប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត
ម៉ៅ ធនិន ប្រធានគណៈកម្មាធិការនៃគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី លោកជំទាវ ជុក សុផានី សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារចុះជួយសង្កាត់ចម្រើនផល សមាជិកក្រុមប្រឹក្សាក្រុងពោធិ៍សាត់ លោក អភិបាលក្រុងពោធិ៍សាត់ លោកប្រធានក្រុមការងារចុះជួយសង្កាត់សង្កាត់ចម្រើនផល សមាគមន៍យុវជនស្រឡាញ់សន្តិភាព សហភាពសហព័ន្ធយុវជន មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានសង្កាត់ បានអញ្ជើញចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នូវវិធានការការពារទប់ស្កាត់មេរោគកូវីដ១៩ នៅភូមិកំពង់ស្ទោង សង្កាត់ចម្រើន ក្រុងពោធិ៍សាត់ ដោយនាំយកអង្ករដែលជាការឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតពិតប្រាកដ មានចាស់ជរា ជនពិការ ជនក្រីក្រនិងទុរគតជន ចំនួន ២៦ គ្រួសារផងដែរ។ ក្នុងឱកាសនោះ លោក សំរិទ្ធិ អេង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត នឹង ឯកឧត្តម ម៉ក់រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណ:ប្រការ និងជាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងបានសំណូមពរ និងណែនាំ ឲ្យពួកគាត់អនុវត្តន៍បន្តនូវបទបញ្ជារបសរាជរដ្ឋា
ភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ
កម្ពុជានិងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។ លោកបាន បញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបានដាក់ចេញនូវបទបញ្ជានិងវិធានការនានានៃយន្តការការពារមេរោគកូវីត-19និងវិធានការណែនាំ របស់ក្រសួងសុខាភិបាលដោយមាន
ប្រសិទ្ធភាពខ្ពស់បានទប់សភាពការណ៍ការពារប្រជា
ពលរដ្ឋធ្វើឲ្យអត្រាឆ្លងនៃមេរោគកូវីដនេះមានត្រឹមតែ១២៦ករណីប៉ុណ្ណោះ ពុំមានករណីស្លាប់ម្នាក់ទេ មកទល់ថ្ងៃនេះដោយសារការយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល បានធ្វើឲ្យអ្នកសះស្បើយ១២៥នាក់ហើយ នៅសល់តែ១ នាក់ទៀតតែប៉ុណ្ណោះ ចំណែកនៅខេត្តពោធិ៍សាត់យើងដោយមានឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មានភាពឈ្លាស
វៃបានអនុវត្តន៍នូវវិធានការនេះគ្រប់គ្រងប្រជាពលករចំណាកស្រុកវិលមកមាតុភូមិបានប្រើប្រាស់យន្តការចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាន់ពេលវេលាធ្វើឲ្យខេត្តពោធិ៍ដាត់ពុំមានប្រជាជនណាម្នាក់ឆ្លងទេ ចុងក្រោយ លោក សំណូមពរដល់ប្រជាពលរដ្ឋបន្តអនុវត្តន៍ តាមប្រពៃណីយ៍ទម្លាប់កន្លងមករស់នៅស្អាត អនាម័យ លាងដៃជាមួយនិងសាប៊ូ និងអាល់កុលឬ
ជែល តាមបទបញ្ជារបស់រាជរដ្ឋាភិបាលនិងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។