ការបាក់ស្រុតច្រាំងទន្លេ លែងជាបញ្ហាទៀត””៖ ឯកឧត្តម អ៊ុន ចាន់ដា បានចាត់មន្រ្តីបច្ចេកទេសខេត្តកំពង់ចាម ដោយមានការចូលរួមជាមួយវិស័យឯកជន សិក្សាអោយបានម៉ត់ចត់ សាង់សង់ខឿនការពារច្រាំងទន្លេ


(កោះសូទិន)៖ ដោយមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែងដោយគ្រោះធម្មជាតិ ការបាក់ស្រុតច្រាំងទន្លេ និងហរដ្ឋារចនាសម័្ពន្ធមួយចំនួន រួមទាំងផ្លូវគមនាគមន៍ ក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន នារដូវវស្សាកន្លងទៅ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ចុះសិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានអនុញ្ញាតិឲ្យ វិស័យឯកជនដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង ធ្វើការសាងសង់ខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះដោយប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត។

បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំពង្រ ស្រុកកោះសូទិន មានសេចក្ដីសប្បាយរីករាយ និងសាទរចំពោះសំណង់ខឿនការពារច្រាំងទន្លេ នៅឃុំពង្រ ដែលដឹកនាំការកសាងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ ពិសេសបងប្អូនដែលរស់នៅជុំវិញតំបន់រងគ្រោះ ដោយសារការបាក់ស្រុតច្រាំងទន្លេ ក្នុងឃុំពង្រ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខរបស់បងប្អូន ដោយបានសាងសង់ខឿនការពារច្រាំងទន្លេនេះឡើង ដើម្បីបញ្ចៀសនូវផលវិបាកនាពេលខាងមុខ។

គួរបញ្ចាក់ដែរថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមហ៊ុនទទួលការសាងសង់បានបុកបង្គោល បានចំនួន ៥៤ដើម និងបានរៀបថ្មទប់ជើងសំណង់បានប្រវែង ៥៥ម៉ែត្រ។ ការដ្ឋាននេះគ្រោងនឹងសាងសង់ឲ្យទាន់មុនរដូវទឹកតម្លើងឆ្នាំនេះ៕