កិច្ចប្រជុំពិភាក្សាការងាររបស់អនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ


កោះកុង៖ នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២០ បានរៀបចំកិច្ចប្រជុំពិភាក្សាការងាររបស់អនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្ត កោះកុង ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ប៊ុន លេីត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង ជា ប្រធាន អនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង។

ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ ប៊ុន លេីត បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីដកពិសោធន៍ការរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋាននាពេលកន្លងមក សម្រាប់ការរៀបចំពិធីនៅខេត្តផ្សេងៗទៀត និងការជម្រុញការពន្លឿនការសាងសង់ស្តូបឈ្នះ ឈ្នះ ឱ្យកាន់តែមានការរីកចម្រើនតាមផែនការគ្រោងទុក៕