អភិបាលខេត្តកំពង់ចាម និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយ ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ រួមនិងសប្បុរសជន ដល់ប្រជាពលរដ្ឋ ដែលរស់នៅឃុំពាមជីកង


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត,លោកជំទាវ អ្នកតំណាងរាស្ត្រ,ថ្នាក់ដឹកនាំខេត្ត រួមនិងក្រុមការងារ អាជ្ញាធរមូលដ្ឋាន អញ្ជើញប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយ ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ រួមនិងសប្បុរសជន នាព្រឹកថ្ងៃទី១២ មិថុនា ឆ្នាំ២០២០។

ឯកឧត្តម អភិបាលខេត្ត បានសំដែងនូវអំណរសាទរ និង បានចូលរួមរីករាយជាមួយ អុំស្រី ដែលបានទទួលផ្ទះមួយខ្នងនេះ។ ទឹកចិត្តសប្បុរសធម៌នាពេលនេះ បានកើតឡើងយ៉ាងល្អប្រសើរ ក្រោមការដឹកនាំប្រទេសជាតិ ប្រកបដោយគតិបណ្ឌឹត និង ភាពប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ឯកឧត្តអភិបាលខេត្ត ក៏បានជួយឧបត្ថមបន្ថែមនូវអង្ករ ៥០គ.ក្រ គ្រឿងប្រើប្រាស់សម្រាប់ផ្ទះបាយ ០១ សម្រាប់ និងថវិកា ១០០,០០០រៀល។
សូមបញ្ជាក់ថា លំនៅដ្ឋានខាងលើកសាងអស់ថវិកាចំនួនប្រមាណ ១២,០០០,០០០រៀល។

ក្នុងឱកាសនោះ អុំស្រី ផន ស្រ៊ាង រស់នៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស បានបញ្ជាក់ សម្តីពិតរបស់គាត់នៅចំពោះមុខ ថ្នាក់ដឹកនាំខេត្ត និងសប្បុរសជនទាំងអស់ដោយបានលើកឡើងថាៈ បំណងប្រាថ្នារបស់ខ្ញុំក្នុងមួយជីវិតនេះ គឺចង់បានលំនៅដ្ឋានមួយសមរម្យជាកម្មសិទ្ធ ព្រោះថាជិតមួយជិវិតខ្ញុំបានត្រឹមសុំផ្ទះគេស្នាក់នៅ ហើយក៏មិនរំពឹងថាជិវិតខ្ញុំមានថ្ងៃដែរ! សូមអរគុណម្ចាស់ទាន! ខ្ញុំត្រូវការអ្នកសន្យាហើយអាចជួយខ្ញុំបាន។ឆ្លៀតឱកាសនេះ អ៊ុស្រី បានលើកឡើងថាៈ
សូមជូនពរឲ្យលោកក្មួយ អភិបាលខេត្ត និងក្រុមការងារទាំងអស់ សូមបានសុខចម្រើន នឹងជាក្តីសង្ឃឹមដល់ពលរដ្ឋយើងរាងរហូតទៅ…។