ឯកឧត្តម អ៊ុន ចាន់ដា ផ្ញើលិខិតអបអរសាទរ ជូនឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនCPPថ្នាក់កណ្ដាល


ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្ស ដែលឯកឧត្ដមបណ្ឌិតប្រធាន ត្រូវបានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ផ្ដល់សេចក្ដីទុកចិត្ត ធ្វើការតែងតាំង និងដំឡើងឋានៈជា ប្រធានយុវជនគណបក្សកម្ពុជា ថ្នាក់កណ្ដាល
ក្នុងនាមខ្ញុំបាទ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល សូមចូលរួមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរ ប្រកបដោយក្ដីរំភើបឥតឧបមារ និងការគោរពដឹងគុណប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមបណ្ឌិតប្រធាន ក្នុងឱកាសដ៏វិសេសវិសាលនេះ។
ការតែងតាំង និងដំឡើងឋានៈជូនឯកឧត្ដមបណ្ឌិតប្រធាន គឺពិតជាបានឆ្លុះបញ្ចាំងនូវមាគារដឹកនាំដ៏ត្រឹមត្រូវ និងឈ្លៀសវៃ របស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការមើលឃើញពីសមត្ថភាព និងឆន្ទៈមោះមុតរបស់ឯកឧត្ដម បណ្ឌិតប្រធាន ហើយក៏ជាការបញ្ចាក់ពីការយកចិត្តទុកដាក់ដ៏ខ្ពស់ ក្នុងការលើកស្ទួយយុវជនដែលជាកម្លាំងបន្តវេន របស់គណបក្ស និងប្រទេសជាតិ នៅថ្ងៃអនាគត។
ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតប្រធាន ខ្ញុំបាទមានជំនឿយ៉ាងមុតមាំថា ការងារយុវជនគ្រប់លំដាប់ថ្នាក់ នឹងបន្តទទួលបាននូវផ្លែផ្កា និងសមិទ្ធិផលថ្មីៗបន្ថែមទៀត ជូនគណៈបក្ស និងប្រទេសជាតិទាំងមូល។
ឯកឧត្ដមបណ្ឌិតប្រធាន គឺពិតជានិមិ្មតរូប ជាមោទកភាព និងជាកម្លាំងចិត្តសម្រាប់យុវជនយើង។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមគោរពបួងសួងសូមឲ្យឯកឧត្ដមបណ្ឌិតប្រធាន មេត្តាសមប្រកបដោយពុទ្ធមង្គលពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមឲសម្រេចបាននូវជោគជ័យគ្រប់ភារៈកិច្ចជូនគណៈបក្ស និងជាតិកម្ពុជា តរៀងទៅ។
សូមឯកឧត្ដម បណ្ឌិតប្រធាន មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំបាទ!

ថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ព.ស ២៥៦៤
កំពង់ចាម ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០

ជ.ប្រធានគណៈកម្មាធិការបក្សខេត្ត
ប្រធាន

អ៊ុន ចាន់ដា