ប្រជុំពិភាក្សារៀបចំកិច្ចព្រមព្រៀង និងបង្កើតគណៈកម្មការគ្រប់គ្រងអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ


រាជធានីភ្នំពេញ ៖ រសៀលនេះតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបប្រជុំពិភាក្សាការងាររៀបចំកិច្ចព្រមព្រៀង និងការបង្កើតគណៈកម្មការគ្រប់គ្រងអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ ជាមួយប្រតិភូ នៃសហព័ន្ធកីឡាហែលទឹក ដែលដឹកនាំដោយឯកឧត្តម សួង​ ហេង​ រដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន​ និងជាអនុប្រធានសហព័ន្ធកីឡាហែលទឹក​ ។
……….
១៥ មិថុនា ២០២០