អាជ្ញាធរមីន៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរមីន បានអនុញ្ញាតអោយប្រធានអង្គការ NPA ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ


នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការបានស្នើសុំអោយអង្គការNPA បន្តគាំទ្រនិងជួយកៀរគរថវិកាពីដៃគូរអភិវឌ្ឍដល់វិស័យបោសសំអាតមីននៅកម្ពុជា ដើម្បីអោយកម្ពុជាអាចសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០២០-២០២៥។

ជាកិច្ចឆ្លើយតប ប្រធានអង្គការ NPA បានសន្យាបន្តជួយកម្ពុជាដើម្បីឈានទៅសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០២០-២០២៥ បន្តជួយអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកអាជ្ញាធរមីន (Capacity Development) បន្តជួយផ្នែកគ្រប់គ្រងព័ត៌មានវិស័យមីន (Information Management) គាំទ្រដល់ការបង្កើតក្រុមពិសេសរបស់អាជ្ញាធរមីនដើម្បីពិនិត្យលើទិន្នន័យមីនថ្មីៗ (BLS) និងចំការមីន ដែលត្រៀមធ្វើការកាត់បន្ថយ និងជួយតាមរយៈអាជ្ញាធរមីនដល់ម៉ាពូ និងកិច្ចសង្គ្រោះជនពិការ។