នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បើកការដ្ឋានសាងសង់ទំនប់អាងទឹក តាមៀវ ប្រវែង ១.៥៥០ ម៉ែត្រ ស្ថិតក្នុងឃុំតាជេស និងឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សូមជម្រាបថា ក្រោយពេលទំនប់នេះសាងសង់រួច អាងទឹកតាមៀវ នឹងមានលទ្ធភាពផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវប្រាំង ចំនួន ៥៧៦ ហិកតា ឯតួទំនប់ក៏នឹងក្លាយជាផ្លូវគមនាគមន៍តភ្ជាប់ពីឃុំតាជេស ទៅឃុំច្រេស ផងដែរ ៕