ពិធីប្រគល់ពានរង្វាន់សម្ដេចហ៊ុនសែននិងប័ណ្ណសរសើរដល់គ្រូបង្រៀនឆ្នាំសិក្សា២០១៩-២០២០


កំពង់ចាម ៖ លោកគ្រូ អ្នកគ្រូ ឆ្នើមចំនួន៥រូប បាន ទទួល ពានរង្វាន់ សម្ដេច តេជោ ហ៊ុន សែន និងប័ណ្ណសរសើរពីថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាដើម្បីជាការលើកទឹកចិត្តដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការងារយ៉ាងអស់ពីកម្លាំងកាយចិត្តដែលការខិតខំប្រឹងប្រែងទាំងនោះចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

ពិធីប្រគល់ពានរង្វាន់នេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និងកីឡា។សូមជម្រាបថា សម្រាប់ខេត្តកំពង់ចាម ជ័យលាភីទាំង៣រូបទទួលពានរង្វាន់សម្តេចតេជោហ៊ុនសែនរួមមាន ចំណាត់ ថ្នាក់ លេខ ១ ពានរង្វាន់គ្រូបង្រៀនល្អ ចំណាត់ ថ្នាក់ លេខ ២ គ្រូបង្រៀន ល្អ ភាសាខ្មែរថ្នាក់ទី១-៣ ចំណាត់ ថ្នាក់ លេខ ៤ គ្រូ បង្រៀន ល្អគណិតវិទ្យាថ្នាក់ទី១-៣ និងពានរង្វាន់សាលារៀនស្អាតចំណាត់ថ្នាក់លេខ៥ និង ទទួល បណ្ណ សរសើរ គ្រូ បង្រៀន ល្អ គណិតវិទ្យា ថ្នាក់ទី ១-៣ ៕

១៥ មិថុនា ២០២០ | ខេត្តកំពង់ចាម