ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន សុភ័ក្ត្ រាបានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចតេជោ ហ៊ុន សែន ជូនដល់ អតីតយុទ្ធជន


នៅវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទ១៦ ខែ០៦ ឆ្នាំ២០២០ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន ស.អ.ក ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រៃ នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជន រួមមានថវិកា ១៥០,០០០៛ ទឹកដោះគោឆៅ១ឡូ ទឹកផ្លែឈើ១កេស លោកទឹកសុទ្ធ១កេស និងស្ករសរ២គីឡូ ជូនដល់ អតីតយុទ្ធជនឈ្មោះ យ៉ន សុខ អាយុ៧៣ ជាជនពិការ បច្ចុប្បន្នរស់នៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ឥឡូវត្រូវបានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក១៦ មករា ដោយជម្ងឺធ្លាយក្រពះ ។

ស្ថិតក្នុងឱកាសនេះដែរ ឯកឧត្ដម បានឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនបន្ថែមទៀតជូនដល់ យោធិនចំនួន ០៤នាក់ ដែលបានសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យជាមួយគ្នា រួមមាន ៖

១-លោកវរសេនីយ៍ត្រី ពេទ្យ យល់ នាយការិយាល័យបច្ចេកទេស ថវិកា ២០០,០០០៛ ។

២-លោកអនុសេនីយ៍ត្រី រៀម វាសនា ជំនួយការ ការិយាល័យទី៣ ថវិកា១៥០,០០០៛ ទឹកដោះគោឆៅ១ឡូ ទឹកផ្លែឈើ១កេស លោកទឹកសុទ្ធ១កេស និងស្ករសរ២គីឡូ។

៣-យោធិន ២នាក់ទៀត ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០៛ ។