សំណង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ដែលផ្អាកការសាងសង់អស់ជាច្រើនឆ្នាំ ត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា សម្រេចឲ្យធ្វើការសាងសង់បន្តចាប់ពីថ្ងៃ១៨ មិថុនា ២០២០នេះតទៅ


នៅព្រឹកថ្ងៃ ព្រហស្បតិ៍ទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការសាលាខេត្ត រៀបចំពិធីសែនព្រេន សុំសេចក្តីសុខ សេក្តី ចម្រើន ក្នុងដំណើរការសាងសង់សំណង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ដែលបានផ្អាកការសាងសង់អស់ជាច្រើនឆ្នាំ។

ឯកឧត្តមអភិបាលខេត្តលោកបានបញ្ចាក់ថា÷ដោយមើលឃើញពីការលំបាករបស់មន្ត្រីដែលកំពុងបម្រើការងារនៅសាលាខេត្ត និងដើម្បីផ្តល់កន្លែងសមរម្យជូនដល់មន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនដែលមកទទួលសេវាសាធារណៈនៅសាលាខេត្ត គណៈអភិបាល បានឯកភាព និងអនុញ្ញាតិឲ្យបន្តការសាងសង់អាគាររដ្ឋបាលថ្មីនេះបន្ត ដែលការដ្ឋានសាងសង់នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២០នេះតទៅ។ អំពីអាគាររដ្ឋបាលថ្មីនេះគឺមានទំហំបណ្តាយ ៥៣,២៥ ម៉ែត្រ ទទឹង ២៤ ម៉ែត្រ កម្ពស់៣ ជាន់ ដែលប្រើប្រាស់គម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត៕